មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ)

Share
photo 2025 05 21 08 33 00

ខេត្តព្រះសីហនុ ៖ នាថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោកស្រី ពុធ សារុំ ជំទប់ទី១ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦រូប ស្រី ៥រូប ដែលជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីភូមិចំនួន ៥ក្នុងឃុំសំរុងស្រុកព្រៃនប់រួមមាន ៖ ភូមិសំរុងលើ, ភូមិសំរុងកណ្ដាល, ភូមិសំរុងក្រោម, ភូមិអូរត្រជាក់ចិត្ត  និងភូមិចុងអូរ។

 

សូមបញ្ជាក់ថា ៖ វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធិភាពការដឹកនាំ ការអភិវឌ្ឍភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ (គ.អ.ភ) ដាយសារភូមិសំរុងក្រោម ឃុំសំរុង ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៏ជនបទ សម្រាប់ឆ្នាំ២០២៥៕

photo 2025 05 21 08 33 00 photo 2025 05 21 12 14 29 photo 2025 05 21 15 58 53 photo 2025 05 21 15 58 58 2 photo 2025 05 21 15 58 58 photo 2025 05 21 16 47 51 photo 2025 05 21 16 47 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង