មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះពីការរាំងស្ងួត នៅស្រុកស្នួល

Share
photo 2024 04 30 16 44 37

ខេត្តក្រចេះ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះពីការរាំងស្ងួតបានចំនួន ១៣អណ្តូង ក្នុងភូមិចំនួន ៧ភូមិ នៃស្រុកស្នួល ខេត្តក្រចេះ។

 

ក្រុមការងារបានបែងចែកជា២ក្រុម ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. លោក ម៉ៅ សុខជា អនុប្រធានមន្ទីរ បានដឹកនាំក្រុមទី១ រួមជាមួយ មន្ត្រីបច្ចេកទេស ចំនួន ៤រូប សហការជាមួយរដ្ឋបាលឃុំ២ធ្នូ ស្រុកស្នួល ចុះជួសជុលអណ្តូងស្នប់ បានសរុប ៤អណ្តូង ដែលខូតខាតមាន៖

– ភូមិជើងឃ្លេ បានចំនួន ២អណ្តូង (៣៤គ្រួសារ)

– ភូមិត្រពាំងស្រែ បានចំនួន ២កន្លែង (២២គ្រួសារ)

 

២. លោក កៅ វិបុល ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមទី២ រួមជាមួយ មន្ត្រីបច្ចេកទេស ចំនួន ៤រូប សហការជារដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ចុះជួសជុលអណ្តូងស្នប់ បានសរុប ៩អណ្តូង ដូចខាងក្រោម៖

– ភូមិក្របីចូលរូង  បានចំនួន ៤អណ្តូង (៣២គ្រួសារ)

– ភូមិក្បាលត្រាច បានចំនួន ១អណ្តូង (១១គ្រួសារ)

-ភូមិរហារ៍ បានចំនួន ២អណ្តូង (១៥គ្រួសារ)

-ភូមិស្អាត បានចំនួន ១អណ្តូង (៧គ្រួសារ)

-ភូមិមានជ័យ បានចំនួន ១អណ្តូង (៦គ្រួសារ)៕

photo 2024 04 30 16 44 35 photo 2024 04 30 16 44 36 2 photo 2024 04 30 16 44 36 photo 2024 04 30 16 44 37 photo 2024 04 30 16 44 38 photo 2024 04 30 16 44 39 photo 2024 04 30 16 44 40 photo 2024 04 30 16 44 42 2 photo 2024 04 30 16 44 42

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង