មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  បានអមដំណើរអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពនៃការរាំងស្ងួត នៅតាមបណ្តាភូមិ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ

Share
photo 2024 04 29 19 20 44

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  បានអមដំណើរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពនៃការរាំងស្ងួត នៅតាមបណ្តាភូមិ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដើម្បីរកដំណោះស្រាយជួយបងប្អូនប្រជាពលរដ្ឋ ដែលកង្វះខាតទឹកប្រើប្រាស់ នៅពេលខាងមុខ ។

 

នៅក្នុងពេលចុះពិនិត្យស្ថានភាពរងគ្រោះនេះផងដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានសំណូមពរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ផ្តល់អណ្តូងស្នប់ចំនួន ៣កន្លែងបន្ថែមទៀត នៅក្នុង ភូមិហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ៕

photo 2024 04 29 19 20 44 photo 2024 04 29 19 20 45 2 photo 2024 04 29 19 20 45 photo 2024 04 29 19 20 46 2 photo 2024 04 29 19 20 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង