មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងមន្រ្តីបច្ចេកទេស ចុះជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន១គ្រឿង
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តរតនគិរី ៖ នាថ្ងៃអាទិត្យ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងលោក ឃឹម នី អនុប្រធានមន្ទីរ លោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងមន្រ្តីបច្ចេកទេស បានចុះជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន០១គ្រឿងជូនប្រជាជន ជាជនជាតិដើមភាគតិចគ្រឹង ចំនួន ៦០គ្រួសារ ស្ថិតនៅភូមិក្រឡាវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី៕
