เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បន្តចុះត្រួតពិនិត្យពីស្ថានភាពការប្រើប្រាស់ទឹក និងប្រភពទឹក នៅតាមបណ្តាញប្រព័ន្ធចែក នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំ

ចែលរំលែក
photo 2024 04 28 18 11 41 3

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  ដោយមានការចូលរួមពី   មន្ត្រីបច្ចេកទេសទឹកស្អាតជនបទរបស់មន្ទីរ បានបន្តចុះត្រួតពិនិត្យពីស្ថានភាពការប្រើប្រាស់ទឹក និងប្រភពទឹក នៅតាមបណ្តាញប្រព័ន្ធចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួត ស្ថិតនៅក្នុងទីតាំង ឃុំសែនសុខ ឃុំរោងគោ និងឃុំក្រូចគរ ស្រុកក្រឡាញ់ និងឃុំជ្រោងនាងងួន និងឃុំក្លាំងហាយ ស្រុកស្នីស្នំ ខេត្តសៀមរាប ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំ ស្រុកគោលដៅទាំងពីរខាងលើ ការប្រើប្រាស់ទឹករបស់ពួកគាត់នៅអាចប្រើប្រាស់បានជាប្រចាំ ពុំទាន់មានចោទជាបញ្ហាខ្លាំងនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ និងមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរដែលជាសេនាធិការស្រាប់តែងតែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលកំពុងប្រឈមនេះ។

 

លោកប្រធានមន្ទីរ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព និងអនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ មួយវិញទៀត ករណីនៅភូមិស្រុកណាដែលមានបញ្ហាប្រឈមខ្លាំងទឹករីងស្ងួត ឬអណ្តូងខូច ខ្វះខាតទឹកហូបចុក ឬប្រើប្រាស់ សូមជួយរាយការណ៍ជាបន្ទាន់មកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕

photo 2024 04 28 14 19 11 photo 2024 04 28 14 19 21 photo 2024 04 28 14 19 28 photo 2024 04 28 14 19 30 photo 2024 04 28 18 11 40 photo 2024 04 28 18 11 41 2 photo 2024 04 28 18 11 41 3 photo 2024 04 28 18 11 41 photo 2024 04 28 18 11 42 2 photo 2024 04 28 18 11 42 3 photo 2024 04 28 18 11 42 4 photo 2024 04 28 18 11 42

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522