មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាំយកសម្ភារទឹកស្អាត និងអនាម័យ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង
- ១ hourមុន ថ្ងៃទី២៩ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាំយកសម្ភារទឹកស្អាត និងអនាម័យ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង
[English Below] ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បាននាំយកសម្ភារទឹកស្អាត និងអនាម័យ ដែលជាជំនួយរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង នៅតាមទីទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែតដែលសរុបមានប្រមាណ ១ ៥០០គ្រួសារ។
សម្ភារទាំងនោះរួមមាន (១). ធុងជ័រយួរដៃចំណុះ២០លីត្រ ចំនួន១ ៥០០ (២). ប៊ីដុងជ័របត់ចំណុះ២០លីត្រ ចំនួន១ ៥០០ និង (៣). សាប៊ូដុំចំនួន ៥ ០០០ដុំ៕
Banteay Meanchey Province: On the morning of September 29, 2026, the Banteay Meanchey Provincial Department of Rural Development delivered water, sanitation, and hygiene (WASH) supplies, provided by UNICEF Cambodia via the Ministry of Rural Development, to the provincial administration. These supplies are intended for distribution to approximately 1,500 families affected by flooding and heavy rains who are currently sheltering at safety sites in Serei Saophoan City, Mongkol Borei District, and Poipet City.
The supplies include: (1) 1,500 plastic buckets with handles (20-liter capacity); (2) 1,500 collapsible plastic water containers (20-liter capacity); and (3) 5,000 bars of soap.
