មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពក្នុងការពន្លឿនការងារទឹកស្អាត និងអនាម័យ ក្នុងការសម្រេចបានខេត្តព្រះវិហារ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៦ខាងមុខ
- ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តព្រះវិហារ៖ នាថ្ងៃពុធ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានសហការជាមួយអង្គការទស្សនៈពិភពលោក រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពក្នុងការពន្លឿនការងារទឹកស្អាត និងអនាម័យ ក្នុងការសម្រេចបានខេត្តព្រះវិហារ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៦ខាងមុខ ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្ត ដោយមានសមាសភាពអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុកទាំង៧ មេឃុំ ព្រមទាំងស្មៀនឃុំទាំង៤៩ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមចំនួន ១២៩នាក់ ស្រី ៣០នាក់ ។
