មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខនិវត្តន៍ជន ដែលជាអតីតមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខ

Share
photo 2024 09 17 16 38 04

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខនិវត្តន៍ជន ដែលជាអតីតមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខ ចំនួន ១៤នាក់ ស្រី ១នាក់ ក្រោមអធិបតីភាពលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងមានអ្នកចូលរួមសរុប ២៤ នាក់ស្រី ៤នាក់។

 

ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីរ មានសេចក្ដីសោមនស្សរីករាយដែលបានអញ្ជើញ បងប្អូនអតីតមន្ត្រីរាជការ មកជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងដឹងគុណូបការៈ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់លោក លោកស្រីដែលជាអតីតមន្ត្រីរាជការ ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបម្រើការងារកន្លងមក។ លោកប្រធានមន្ទីរមានមតិសំណេះសំណាល និងបានជម្រាបជូនអំពីលក្ខខណ្ឌនៃការឧបត្ថម្ភសមាជិកសកម្មរបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សមាជិក សមាជិកា ឲ្យបានជ្រាបផងដែរ។

 

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកប្រធានមន្ទីរ បានឧបត្ថម្ភជូនដល់ និវត្តន៍ជនទាំង ១៤នាក់ នូវអង្ករ ចំនួន១០គីឡូក្រាម មី ១កេស និងថវិកា ចំនួន ៤០,០០០រៀល៕

photo 2024 09 17 16 38 02 photo 2024 09 17 16 38 03 photo 2024 09 17 16 38 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង