មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងជំនន់ទឹកភ្លៀង តាមបណ្តោយផ្លូវមួយចំនួននៅស្រុកវ៉ារិន
- ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងសហការី បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងជំនន់ទឹកភ្លៀង តាមបណ្តោយផ្លូវមួយចំនួននៅឃុំតាសោម, ឃុំដូនពេង, ឃុំស្រែខ្វាវស្រុកអង្គរជុំ និងផ្លូវឃុំស្វាយស, ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ ជាលទ្ធផល ស្ថានភាពផ្លូវខាងលើមានភាពល្អប្រសើរទាំងអស់ ដោយឡែកកម្រិតជំនន់ទឹកភ្លៀងនៅភូមិរការ ឃុំដូនពេង ស្រុកអង្គរជុំមានការកើនឡើង តែមិនបង្ករឱ្យមានការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់ អណ្តូងទឹក ភូមិឋាន ឬដំណាំប្រជាពលរដ្ឋទេ។
នាថ្ងៃដែលនោះដែរ លោក សោ ប៊ុនធី អនុប្រធានមន្ទីរ និងក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញទៅសិក្សាខ្សែផ្លូវចំនួន ០១ខ្សែ ប្រវែង ១៧ ៨០០ ម៉ែត្រ ស្ថិតនៅភូមិឫស្សីលក ភូមិប៉ោយស្មាច់ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលអនុវត្តដោយគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហ៊ាន២។
បន្ទាប់ពីបានសិក្សារួចមក ក្រុមការងារក៏បានចុះបន្តទៅពិនិត្យខ្សែផ្លូវចំនួន ០៣ខ្សែបន្ថែមទៀតគឺ ៖
– ពិនិត្យការងារផ្លូវថែទាំប្រចាំ ក្រាលល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ១៧ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិត្រពាំងខ្នារ និងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
– ការងារផ្លូវថែទាំខួប ក្រាលកៅស៊ូ២ជាន់ចំនួន ២ខ្សែ មានប្រវែងសរុប ១៤ ៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំត្រពាំងធំ និងឃុំចាន់ស ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប៕
