មន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ១០៦គីឡូម៉ែត្រ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)
- ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ និងលោក ពត សារឿត ប្រធានការិយាល័យផែនការ និងស្ថិតិ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ១០៦គីឡូម៉ែត្រ ស្ថិតនៅស្រុកពួក អង្គរធំ អង្គរជុំ ស្រីស្នំ ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)៕
