เว็บหวยออนไลน์

មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅស្រុកស្ទឹងត្រង់

ចែលរំលែក
photo 2025 05 06 15 31 32 10

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដែលរៀបចំនៅសហគមន៍ស្ទឹងត្រង់ ស្ថិតក្នុងភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម។

ដែលវគ្គបណ្តុះបណ្តាលខាងលើនេះ  មានសិក្ខាកាមចូលរួមចំនួន ២៦នាក់  ដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) អញ្ជើញមកពីឃុំចំនួនពីរ គឺឃុំសូភាស មានចំនួន ៧ភូមិ   និងឃុំមេសរជ្រៃ ចំនួន  ៤ភូមិ នៃស្រុកស្ទឹងត្រង់ ។

សូមបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ  ក្នុងគោលបំណងពង្រឹងសមត្ថភាពភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ  ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ពីព្រោះភូមិសំបូរ ឃុំសូភាស ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥។

photo 2025 05 06 15 31 32 2 photo 2025 05 06 15 31 32 3 photo 2025 05 06 15 31 32 4 photo 2025 05 06 15 31 32 5 photo 2025 05 06 15 31 32 6 photo 2025 05 06 15 31 32 7 photo 2025 05 06 15 31 32 8 photo 2025 05 06 15 31 32 9 photo 2025 05 06 15 31 32 10 photo 2025 05 06 15 31 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522