មន្ដ្រីជំនាញនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បើកវគ្គបណ្តុះបណ្តាល ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួល ការអនុវត្តកម្មវិធីទឹកស្អាតជនបទ 

Share
photo 2024 11 05 10 05 05

ខេត្តត្បូងឃ្មុំ៖​  មន្ដ្រីជំនាញនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួល ការអនុវត្តកម្មវិធីទឹកស្អាតជនបទ រយៈពេល ២ថ្ងៃ ចាប់ថ្ងៃអង្គារ៥កើត-ពុធ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២ ជូនដល់មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរពាក់ព័ន្ធ និងអង្គការនានានៅក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ៣៦នាក់។

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

– ពង្រឹងសមត្ថភាពមន្រ្តីក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងពន្លឿនការអនុវត្តកម្មវិធីទឹកស្អាតជនបទ ដែលមានកំណើននៅមានកម្រិតនៅឡើយ

– រៀបចំវឌ្ឍនភាពការងារទឹកស្អាតក្នុងខេត្តរបស់ខ្លួន

– រៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការចាត់ចំណាត់ថ្នាក់អាទិភាព នៃកម្មវិធីទឹកស្អាតជនបទ

– មានសមត្ថភាពចង្អុលបង្ហាញ កំណត់គោលដៅតំបន់អាទិភាពសម្រាប់ ដៃគូអភិវឌ្ឍន៍ គម្រោងទឹកស្អាតរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់

– មានសមត្ថភាពតាមដាន និងសម្របសម្រួលដល់ការអនុវត្តកម្មវិធីទឹកស្អាតជនបទក្នុងខេត្តរបស់ខ្លួន

– បំពេញទិន្នន័យចូលសៀវភៅគម្រូដែលមានស្រាប់៕

photo 2024 11 05 10 04 49 photo 2024 11 05 10 04 57 photo 2024 11 05 10 05 03 photo 2024 11 05 10 05 05 photo 2024 11 06 09 36 30 photo 2024 11 06 09 36 52

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង