ពិធីប្រកាសទទួលស្គាល់ស្រុកស្នួល ជាស្រុកទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

Share
photo 2024 12 13 14 07 32

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារ PWG ខេត្តក្រចេះ អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ស្រុកស្នួល ជាស្រុកទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ក្នុងបរិវេនសាលាស្រុកស្នួល។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរ គុណចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋបាលស្រុកស្នួល អាជ្ញាធរមូលដ្ឋានស្រុក ឃុំ មន្ដ្រីជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលបានចូលរួមសហការគ្នា លើកកម្ពស់អនាម័យបរិស្ថាន តាមរយៈការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតនៅតាមមូលដ្ឋានបានល្អប្រសើរ។ពិធីនេះមានសមាសភាពអ្នកចូលរួមសរុប ៤២០នាក់។

photo 2024 12 13 14 07 10 photo 2024 12 13 14 07 19 photo 2024 12 13 14 07 21 photo 2024 12 13 14 07 22 photo 2024 12 13 14 07 24 photo 2024 12 13 14 07 25 photo 2024 12 13 14 07 32 photo 2024 12 13 14 07 48 photo 2024 12 13 14 07 50

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង