ពិធីចុះហត្ថលេខា​​ផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់​​គាំទ្រ​​ការ​អភិវឌ្ឍភូមិ​ជំហាន​២ របស់គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​

Share
1 2

ពិធីចុះហត្ថលេខា​​ផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់​​គាំទ្រ​​ការ​អភិវឌ្ឍភូមិ​ជំហាន​២ របស់គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​

English Below] ខេត្តបាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំពិធីចុះហត្ថលេខា​​ផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់​​គាំទ្រ​​ការ​អភិវឌ្ឍភូមិ​ជំហាន​២ របស់គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, អភិបាលរងតំណាងអភិបាលខេត្តប៉ៃលិន និងបន្ទាយមានជ័យ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, ​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តគោលដៅ​, តំណាង​មន្ទីរ/អង្គភាពនានាជុំវិញខេត្ត​បាត់ដំបង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) សរុបចំនួន ១៥៦រូប។

ពិធីចុះហត្ថលេខា​​ផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់​​គាំទ្រ​​ការ​អភិវឌ្ឍភូមិ​ជំហាន​២នាពេល​នេះ នឹង​​បន្ត​គាំទ្រ​ដល់​​សកម្មភាព​​​​​អភិវឌ្ឍន៍ភូមិ តាមរយៈ​គម្រោង​​ការកសាង​ភូមិសន្តិភាព ​​ការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទ ការលើកកម្ពស់​ភាពជាអ្នកដឹកនាំ បង្កើនការចូលរួម និង​ភាពជាម្ចាស់​ ព្រមទាំង​ពង្រឹង​សមត្ថភាព​លើ​ពិភាក្សា កំណត់បញ្ហា តម្រូវការ និងអាទិភាពនានា សម្រាប់ផែនការ​​អភិវឌ្ឍន៍ភូមិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សម្រាប់គម្រោងការកសាងភូមិសន្តិភាពជំហាន១ និងជំហាន២ នេះ បាននិងកំពុងដំណើការអភិវឌ្ឍន៍ភូមិចំនួន ​៣០​ភូមិ នៅក្នុងខេត្តគោលដៅទាំង ៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលជាតំបន់ដែលធ្លាប់រងគ្រោះដោយជម្លោះ និងគ្រាប់មីនពីអតីតកាល ឱ្យក្លាយទៅជាទឹកដីសន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា៕

Signing ceremony for a grant to support Phase 2 of Village Development under the “Building Peace Villages through Inclusive Community Development” project

[English Below] Battambang Province: Wednesday afternoon, August 5, 2026, the Ministry of Rural Development and the Embassy of the Republic of Korea to the Kingdom of Cambodia held a signing ceremony for a grant to support Phase 2 of village development under the “Building Peace Villages through Inclusive Community Development” project. The ceremony took place at the Battambang Provincial Hall under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.

The event was attended by the Permanent Secretary of State, leaders of the Ministry of Rural Development, the Governor of Battambang Province, deputy governors representing the provincial governors of Pailin and Banteay Meanchey, the Korea International Cooperation Agency (KOICA) office in Cambodia, provincial Departments of Rural Development in the target areas, representatives of various line departments and agencies around Battambang, authorities at all levels, and a total of 156 members of Village Development Committees (VDCs).

This grant signing for Phase 2 will continue to support village development activities through the “Building Peace Villages through Inclusive Community Development” project by promoting rural community development; strengthening leadership; increasing participation and ownership; and enhancing capacities in dialogue, problem identification, needs assessment, and prioritization for effective village development planning. For the “Building Peace Villages” project in Phases 1 and 2, a total of 30 villages have been and are being implemented in the three target provinces—Battambang, Pailin, and Banteay Meanchey—with the aim of advancing development in Cambodia’s northwestern provinces, a region once afflicted by conflict and landmines, and transforming it into a peaceful, sustainable, and collectively prosperous area.

1 2 15 1 14 1 13 1 12 1 11 2 10 1 9 8 7 1 6 1 5 2 4 2 3 2 2 2

16 1 27 2 26 2 25 2 23 2 231 22 2 21 2 20 2 19 2 18 2 17 2

28 2 40DSC 2543 40DSC 2541 40DSC 2539 40DSC 2537 40DSC 2534 40DSC 2532 40DSC 2530 40DSC 2528 31 3 30 2 29 2

40DSC 2545 50DSC 2604 48DSC 2562 48DSC 2549 48DSC 2547 45 44 442 441 43 42 41 1

50DSC 2619 54DSC 2797 54DSC 2789 54DSC 2786 50DSC 2768 50DSC 2753 50DSC 2751 50DSC 2731 50DSC 2718 50DSC 2667 50DSC 2658 50DSC 2653

54DSC 2802 59 58 57 56 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង