เว็บหวยออนไลน์

ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់លើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់

ចែលរំលែក
7 15

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ  ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

 

ពិធីបើកការដ្ឋាននេះ បានរៀបចំឡើងនៅភូមិសំបូ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ,ឯកឧត្តមអភិបាល​ នៃគណៈអភិបាលខេត្ត, តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្ត, មន្ដ្រីរាជការ, អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សិស្សានុសិស្ស សរុបចំនួន ៨៨០នាក់។ បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានធ្វេីរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានលើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ពិធីបើកការដ្ឋានដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមជម្រាបជូនផងដែរថា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន ៤កន្លែង និងមានរយៈពេលសាងសង់ចំនួន ៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ៕

3 18 scaled 5 15 scaled 7.1 scaled 7 15 scaled 8.1 scaled 8 15 scaled 9 15 scaled 10 16 scaled 11 15 scaled 12.1 1 scaled 12 21 scaled 13 12 scaled 14 11 scaled 15 7 scaled 16 7 scaled 17 7 scaled 18 6 scaled 19 4 scaled 20 5 scaled 21 8 scaled 22 5 scaled 23 9 scaled 24 3 scaled 25 14 scaled 26 3 scaled 27 2 scaled 29 1 scaled 30 scaled 31 scaled 32 scaled 33 scaled 34 scaled 35 scaled 36.1 scaled 36.2 36 scaled CZ1A0887 scaled DJI 0830 DJI 0833 DJI 0835 DJI 0836 DSC 0204 scaled DSC 0212 scaled DSC 0215 scaled DSC 0217 scaled DSC 0218 scaled DSC 0441 scaled DSC 0465 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522