ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្ដ្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ទឹកស្អាត ទុកដាក់ទឹកឱ្យមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

Share
photo 2025 02 26 19 39 29

ខេត្តកោះកុង៖ នាថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក  អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានចូលរួមសហការជាមួយ លោកប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ, ទីប្រឹក្សាគម្រោង AIIB ឯកទេសទឹកស្អាត ការសំអាតអនាម័យ, ដោយមានចូលរួមពីសំណាក់អភិបាលនៃគណ:អភិបាលស្រុក និងអាជ្ញាធរដែនដី បានធ្វើការផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ទឹកស្អាត ទុកដាក់ទឹកឱ្យមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការយល់ដឹងក្នុងការប្រើប្រាស់ដោយសន្សំសំចៃ និងទុកដាក់ទឹក ប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីបានផ្សព្វផ្សាយរួច ក្រុមការងារ បានទៅពិនិត្យស្រះសហគមន៍ ដែលកំពុងសាងសង់ សម្រេចលទ្ធផល ៨០% ចំនួន ៤ទីតាំង រួមមាន៖ ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា, ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល, ស្រះសហគមន៍ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល និងស្រះសហគមន៍ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕

photo 2025 02 26 19 39 22 photo 2025 02 26 19 39 25 photo 2025 02 26 19 39 26 photo 2025 02 26 19 39 27 photo 2025 02 26 19 39 29 photo 2025 02 26 19 39 31 photo 2025 02 26 19 39 36 2 photo 2025 02 26 19 39 36 photo 2025 02 26 19 39 38 photo 2025 02 26 19 39 40 photo 2025 02 26 19 39 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង