เว็บหวยออนไลน์

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចូលរួមក្នុងពិធីចែកផើងចម្រោះទឹកស្អាតចំនួន ២៧០ ជាមួយអង្គការ អ ឌី អាយ នៅស្រុកកូនមុំ និងស្រុកលំផាត់

ចែលរំលែក
photo 2024 11 07 19 52 40

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងលោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមក្នុងពិធីចែកផើងចម្រោះទឹកស្អាត ជាមួយក្រុមការងារនៃអង្គការ អ.ឌី.អាយ ដឹកនាំដោយលោកស្រី អែន ប្រធានគម្រោងអនាម័យ និងលោក រី សា ប្រធានកម្មវិធីគម្រោងទឹកស្អាត ។

កម្មវិធីនេះមានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៧០គ្រួសារ ស្មើនឹង ១ ៣៥៤នាក់ និងបានផ្តល់ជូនផើងចម្រោះទឹកស្អាតចំនួន ២៧០ផើងចម្រោះ ក្នុងនោះមាននៅ ភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំចំនួន ១៤០ផើងចម្រោះ , ភូមិ កាំប្លិញ ឃុំល្បាំង១ ស្រុកលំផាត់ចំនួន ៩០ផើងចម្រោះ , ភូមិកាទឹង ឃុំល្បាំង១ ស្រុកលំផាត់ ចំនួន ៤០ផើងចម្រោះ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងគ្រួសារ ៕

photo 2024 11 07 19 52 35 photo 2024 11 07 19 52 36 photo 2024 11 07 19 52 38 photo 2024 11 07 19 52 40 photo 2024 11 07 19 52 42 photo 2024 11 07 19 52 43

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

File not found.