ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ផ្តួចផ្តើមរកកូនឈើ (កូនក្ងោក) សរុបចំនួន ២៦៥០ដើម ដើម្បីដាំលម្អសោភណ្ឌភាពតាមដងផ្លូវ
- ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានផ្តួចផ្តើមរកកូនឈើ (កូនក្ងោក) សរុបចំនួន ២៦៥០ដើម ដើម្បីដាំតាមដងផ្លូវ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រៃកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ការដាំដើមឈើនាឱកាសនោះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៤០០អង្គ/នាក់ ដោយបានដាំកូនឈើអមសងខាងផ្លូវក្តឿងរាយ ទៅសាលាស្រុកកញ្ជ្រៀច ដើម្បីជួយបង្កើនសោភណ្ឌភាពតាមដងផ្លូវ បរិស្ថាន ស្អាត ការពារការហូរច្រោះ និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ៕
