ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពទឹកសម្រាប់ប្រើប្រាស់ នៅស្រុកកំពង់ត្របែក និងស្រុកបាភ្នំ

Share
photo 2024 05 01 21 15 14

ខេត្តព្រៃវែង ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេស   នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះទៅពិនិត្យអំពីស្ថានភាពនីវ៉ូស្ថាទិច (ជម្រៅទឹកនៅក្នុងអណ្ដូង) អណ្តូងស្នប់អាហ្រ្វីដេវ អណ្តូងបំពាក់ដោយម៉ូទ័រ និងបានជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ នៅតាមបណ្តាឃុំនានាក្នុង ស្រុកកំពង់ត្របែក  និងស្រុកបាភ្នំ ខេត្តព្រៃវែង។

 

សូមបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យផ្ទាល់អំពីស្ថានភាពនីវ៉ូស្ថាទិចទឹកអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ដោយម៉ូទ័រ បានចំនួន៩ ឃុំ ក្នុងស្រុកបាភ្នំ និងស្រុកកំពង់ត្របែក។ តាមការពិនិត្យជាក់ស្ដែង បានឱ្យដឹងថាប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរខាងលើនេះ មិនទាន់ជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគឡើយ៕

photo 2024 05 01 21 15 04 photo 2024 05 01 21 15 14 photo 2024 05 01 21 15 28 photo 2024 05 01 21 15 38 photo 2024 05 01 21 15 43 photo 2024 05 01 21 15 49 photo 2024 05 01 21 15 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង