ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យផ្លូវជនបទ នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែន ជ័យ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
- ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោង ៧:៤៧ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមដំណើរដោយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្រ្តីជំនាញការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញទៅពិនិត្សស្ថានភាពផ្លូវជនបទចំនួន ១១ខ្សែ ប្រវែងសរុប ៤៨ ៣៦០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែន ជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីបញ្ចូលទៅក្នុងបញ្ជីសារពើភណ្ឌផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ៕





