នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ប្រជុំបូកសរុបរលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤
- ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបរលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា សរុបចំនួន ២៨រូប។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមករបស់ការិយាល័យជំនាញនីមួយៗ, រៀបចំផែនការសកម្មភាពដែលការិយាល័យនីមួយៗត្រូវអនុវត្ត នៅខែបន្ទាប់ ជាពិសេសដើម្បីពង្រឹងលើការងារគ្រប់គ្រង និងរដ្ឋបាលរបស់នាយកដ្ឋាន៕
