នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ”  នៅស្រុកស្ទឹងត្រង់

Share
photo 2025 03 06 16 18 23 1

ខេត្តកំពង់ចាម ៖ នាថ្ងៃ ព្រហស្បតិ៍ ៨កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក យស សុីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីបច្ចេកទេស ដោយមានការសម្របសម្រួលពី លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពង់ចាម ព្រមទាំងសមាជិ កក្រុមការងារបច្ចេកទេស លោក មេឃុំ លោក លោកស្រីជំទប់ទី១  លោក លោកស្រីជំទប់ទី២ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមហៅកាត់ថា (គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិសំបូរឃុំសូភាស ស្រុកស្ទឹងត្រង់ និងភូមិបន្ទាយថ្មី   ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

 

លោក យស សុីមករា បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យពីការអភិវឌ្ឍរបស់ភូមិគំរូ ដែលបានស្នើសុំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង២ភូមិក្នុងខេត្តកំពង់ចាមរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការវាយតម្លៃភូមិគំរូ ព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕

photo 2025 03 06 13 05 15 photo 2025 03 06 15 27 58 photo 2025 03 06 15 28 55 1 photo 2025 03 06 16 17 23 photo 2025 03 06 16 17 56 photo 2025 03 06 16 18 08 photo 2025 03 06 16 18 23 1 photo 2025 03 06 16 20 47 1 photo 2025 03 06 16 20 50 1 photo 2025 03 06 17 29 07 photo 2025 03 06 20 07 23 photo 2025 03 06 20 07 25 photo 2025 03 06 20 09 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង