នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងនិតិវិធីកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច

Share
photo 2025 03 11 16 43 20

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាង នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចដែលដឹកនាំដោយ លោក ងី ផាន្នី អនុប្រធាននាយកដ្ឋាន អមដោយមន្រ្តីបច្ចេកទេសចំនួន ២រូប  និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងនិតិវិធីកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងជម្រុញការងារចុះបញ្ជីអត្តសញ្ញាណ ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង តំណាងសាលាខេត្ត ស្រុក ឃុំ ភូមិ និងតំណាងចាស់ទុំជនជាតិដើមភាគតិច សរុប ១៨នាក់ ស្រី៤នាក់។

ជាលទ្ធផល អាជ្ញាធរពាក់ព័ន្ធយល់កាន់តែច្បាស់អំពីគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងនិតិវិធីក្នុងការដំណើរការ ទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច៕

photo 2025 03 11 16 43 16 photo 2025 03 11 16 43 20 photo 2025 03 11 16 43 22 photo 2025 03 11 16 43 24 photo 2025 03 11 16 43 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង