
នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ បានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៨
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មន្ដ្រីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន”។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៨ នេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង២០:០០នាទី។