ខេត្តបាត់ដំបង គ្រោងនឹងប្រកាសជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំនេះ
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង៖ នាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ ក្រុមការងារអញ្ជើញទៅផ្ទៀងផ្ទាត់ការអនុវត្តន៍បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តបាត់ដំបង ដោយមានការចូលរួមក្នុងការផ្ទៀងផ្ទាត់នេះមាន លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្ដីនៃនាយកដ្ឋានថែទាំសុខភាពជនបទ ។
ក្រុមការងារ ក៏បានរៀបចំប្រជុំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដើម្បីចាប់ឆ្នោតជ្រើសរើសសំណាកកំណត់គោលដៅចុះអង្កេតតាម ស្រុក ឃុំ និងភូមិ ក្នុងនោះមាន ៖
- ផ្នែកសហគន៍ ៖
– ក្រុមទី១៖ ឃុំស្តុកប្រវឹក ភូមិស្តុកប្រវឹក និងឃុំមុខរាហ៍ ភូមិស្វាយយ៉ ស្រុករុក្ខគិរី
– ក្រុមទី២៖ ឃុំគាស់ក្រឡ ភូមិគាស់ក្រឡ និងឃុំហប់ ភូមិសាមគ្គី ស្រុកគាស់ក្រឡ ពិនិត្យតាមខ្នងផ្ទះបានសរុប ២០៤ ខ្នងផ្ទះ ។
- ផ្នែកអង្គភាព-ស្ថាប័នផ្តល់សេវា ៖
– ក្រុមទី១៖ ស្រុកបាណន់
– ក្រុមទី២៖ ស្រុកសង្កែ
សរុបពិនិត្យបានចំនួន ៣០កន្លែង ។
