เว็บหวยออนไลน์

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងអណ្តូងថ្មី និងជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ នៅឃុំតាលោ ស្រុកតាលោសែនជ័យ

ចែលរំលែក
photo 2024 05 16 17 38 22 2

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យទីតាំងអណ្តូងថ្មី១កន្លែង ស្ថិតនៅភូមិរហាលទិល ឃុំតាលោ និងបានជួសជុលអណ្តូងស្នប់បានចំនួន១អណ្តូង នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលមានម្ចាស់ផ្ទះឈ្មោះ ផង់ ស្រីម៉ៅ មានអ្នកប្រើប្រាស់ចំនួន ១៣គ្រួសារ។

 

បន្ទាប់មកក្រុមការងារ បានចុះត្រួតពិនិត្យការខួងអណ្តូងថ្មី និងផ្លុំសម្អាតអណ្តូង ១កន្លែង នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ និងបានត្រួតពិនិត្យមើលការចាក់សាបអណ្តូងចំនួន ៤ទីតាំង នៅភូមិសំសាន ឃុំតាលោ និងភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់៕

photo 2024 05 16 17 38 21 2 photo 2024 05 16 17 38 21 photo 2024 05 16 17 38 22 2 photo 2024 05 16 17 38 22 photo 2024 05 16 17 38 23 photo 2024 05 16 17 38 24 photo 2024 05 16 17 38 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522