ក្រុមការងារ គ.ត.វ ចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំផ្លូវជាលក្ខណៈខួបឆ្នាំ២០២៤ ចំនួន ០១ ខ្សែនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
- ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃអង្គារ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ គ.ត.វ ដឹកនាំដោយ លោក វ៉ា ស៊ីណារ៉ុង អនុប្រធាននាយកដ្ឋាន ជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងសមាជិកក្រុមការងារ RRAMs បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជាលក្ខណៈខួប ឆ្នាំ២០២៤ ចំនួន ០១ ខ្សែ មានប្រវែង ៩ ០០០ ម៉ែត្រ ស្ថិតនៅឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕
