เว็บหวยออนไลน์

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំ ស្តីពីការពន្លឿនការសាងសង់បង្គន់អនាម័យតាមឃុំគោលដៅ ដែលមិនទាន់បាន ODF

ចែលរំលែក
photo 2024 10 29 08 45 08

ខេត្ដបន្ទាយមានជ័យ ៖ នាថ្ងៃពុធ ៦រោច-អាទិត្យ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ដឹកនាំដោយ លោក សៀង សេរី ប្រធានការិយាល័យថែទាំសុខភាពជនបទ  បានចូលរួមកិច្ចប្រជុំ ស្តីពីការពន្លឿនការសាងសង់បង្គន់អនាម័យតាមឃុំគោលដៅ ដែលមិនទាន់បានODF ក្នុងស្រុកស្វាយចេក ដែលមានការចូលរួមពី លោកស្រី និត សោភ័ណ អភិបាលរងស្រុកស្វាយចេក លោក លោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ គ្រប់ភូមិ សរុបចំនួន ១៥៩នាក់ ស្រី២៩នាក់  កម្មពិធីនេះគ្រាំទ្រដោយអង្គការទស្សន:ពិភពលោក។

 

កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជម្រុញដល់អាជ្ញាធរឃុំ ភូមិ ពន្លឿនការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលពុំទាន់មានបង្គន់អនាម័យ ឱ្យបានមួយរយភាគរយក្នុងឆ្នាំ២០២៤។

 

ក្រុមការងារមន្ទីរ បានធ្វើបទបង្ហាញដូចខាងក្រោម ៖

 

១. គោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល

២. ការគ្រប់គ្រងកាកសំណល់លាមកថ្នាក់ឃុំ-ភូមិ

៣. ជម្រើសប្លង់សាងសង់បង្គន់អនាម័យតាមគ្រួសារ

 

ក្រុមការងារមន្ទីរ បានចុះចូលរួមប្រជុំចំនួន៥ឃុំ ក្នុងស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ(ឃុំតាបែន ឃុំទ្រាស ឃុំរលួស ឃុំស្លក្រា និងឃុំស្វាយចេក)៕

photo 2024 10 29 08 45 04 2 photo 2024 10 29 08 45 04 photo 2024 10 29 08 45 06 photo 2024 10 29 08 45 07 photo 2024 10 29 08 45 08 2 photo 2024 10 29 08 45 08 photo 2024 10 29 08 45 09 photo 2024 10 29 08 45 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522