ក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះសិក្សាបឋមដើម្បីរកទីតាំងសាងសង់ស្រះទឹក ជូនសហគមន៍ជនជាតិដើមភាគតិចជង ក្នុងខេត្តកោះកុង
- ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ម៉ោង ៤:១៦ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមានមលោក កាន់ សុធន់ អនុប្រធានមន្ទីរ លោក ហម គួង ប្រធានការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ និង លោកឃុត ថាន់ណារក្ស ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានចុះសិក្សាបឋមលើការស្វែងរកទីតាំងសាងសង់ស្រះទឹកសហគមន៍ ជូនសហគមន៍ជនជាតិដើមភាគតិចជង ស្ថិតនៅភូមិព្រែកស្វាយ និងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
ជាលទ្ធផល ក្រុមការងារវាយតម្លៃថា នៅភូមិព្រែកស្វាយ មានទីតាំងអាចសាងសង់ស្រះ ០១កន្លែង ដែលមានអ្នកទទួលផលចំនួន ៦២គ្រួសារ ស្មើនឹង ២៥៦ នាក់ ស្រី ១២៩នាក់ និងភូមិកោះ មានទីតាំងអាចសាងសង់ស្រះ០២កន្លែង ដែលមានអ្នកទទួលផលចំនួន ១០២គ្រួសារ ស្មើនឹង ៣៩៧នាក់ ស្រី១៩៣នាក់៕


