ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះជួសជុលអណ្តូងបាន៤អណ្តូង ក្នុងឃុំថ្មី ស្រុកចិត្របុរី
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពមន្ទីរ
Share

ខេត្តក្រចេះ៖ នាថ្ងៃអាទិត្យ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចុះជួសជុលអណ្តូងបាន៤អណ្តូង ក្នុងឃុំថ្មី ស្រុកចិត្របុរី ដោយមានប្រជាសហគមន៍ចូលរួមផងដែរ។
លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងសហការី បន្តចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក ស្រះ អណ្តូង ព្រែក ក្នុងស្រុកចិត្របុរី ស្រុកសំបូរ សង្កេតទឹកក្រោមដីស្រុកខ្លះ តែមិនទាន់ប៉ះពាល់ដល់អណ្តូងខ្លាំងទេ។ កន្លងមកក៏ដូចបច្ចុប្បន្ន អ្នកដឹកទឹកលក់គាត់ ខួងអណ្ដូងខ្លួនឯង ដែលឥឡូវនៅមានទឹកនៅឡើយ។ ចំពោះស្រះ ព្រែក ខ្លះនៅមានទឹក ខ្លះប្រឈមការរីងក្នុង១សប្តាហ៍ នេះបើគ្មានភ្លៀង អាចបង្កឱ្យគោ ក្របី ខ្វះទឹកផឹក៕
