ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងស្នប់បន្ទាន់ចំនួន ៣អណ្ដូង
- ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងស្នប់បន្ទាន់ចំនួន ៣អណ្ដូង រួមមាន ៖
១- ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ១អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៣គ្រួសារ
២-ភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ១ អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១០គ្រួសារ
៣- ភូមិស្នាអន្សារ ឃុំស្នាអន្សារ ស្រុកក្រគរ ១អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ ១៤ គ្រួសារ៕
