ក្រុមការងារបច្ចេកទេសទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ជួសជុលអណ្តូងស្នប់ចំនួន ០១អណ្ដូង ជូនប្រជាពលរដ្ឋជាជនជាតិគ្រឹង
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពមន្ទីរ
Share

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៤ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសទឹកជនបទ ចុះទៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ដើម្បីជួសជុលអណ្តូងស្នប់បន្ទាន់ចំនួន ០១អណ្ដូង ជារបស់គម្រោងIMF ដែលបានសាងសង់តាំងពីឆ្នាំ២០១០ ហើយមានប្រជាពលរដ្ឋជាជនជាតិគ្រឹង ចំនួន ២១៨គ្រួសារ កំពុងប្រើប្រាស់ ការជួសជុលនេះការស្នើសុំរបស់លោកមេឃុំល្បាំង១ បន្ទាប់ពីជួសជុលរួចរាល់ប្រជាពលរដ្ឋក្នុងភូមិកាទៀង អាចប្រើប្រាស់អណ្ដូងនេះបានវិញជាធម្មតា៕
