ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក ចុះជួសជុលអណ្ដូង ជូនប្រជាពលរដ្ឋ នៅស្រុកឈូក
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តកំពត ៖ នាថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានអញ្ជើញទៅជួយជួសជុលអណ្តូងស្នប់បានចំនួន ៤អណ្តូង ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។
