เว็บหวยออนไลน์

ក្រុមការងារនៃប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ  បានចូលរួមជាអធិតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ)

ចែលរំលែក
photo 2025 04 02 09 30 12

ខេត្តតាកែវ៖ នាថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក សំ គឹមសុង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក កែវ សុខឿន ជំទប់ទី១ ឃុំត្រាំកក់ បានចូលរួមជាអធិតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

 

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ  នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ តាមរយៈថវិកាកម្មវិធីប្រចាំ២០២៥ ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ២៦នាក់ ស្រី ៤នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពី ១៣ ភូមិ នៃឃុំត្រាំកក់  រួមមាន ភូមិត្រពាំងចក ភូមិយាយឡ ភូមិជ្រែត្នោត ភូមិត្រពាំងរំពាក់ ភូមិនៀល ភូមិត្រពាំងកែស ភូមិគល់គម ភូមិអង្គរនាប ភូមិត្រពាំងឫស្សី ភូមិបឹងម្កាក់ ភូមិគ្រាំងគរ ភូមិថ្មកែវ និងភូមិត្រពាំងខ្លូត។

 

សូមបញ្ជាក់ថា៖ ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពភាពគណៈកម្មាធិការ អភិវឌ្ឍន៍ភូមិ(គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ ភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ពីព្រោះភូមិត្រពាំងចក ឃុំត្រាំកក់ ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥ និងជាគោលដៅ ត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ។

photo 2025 04 02 09 30 11 2 photo 2025 04 02 09 30 11 photo 2025 04 02 09 30 12 2 photo 2025 04 02 09 30 12 3 photo 2025 04 02 09 30 12 4 photo 2025 04 02 09 30 12 5 photo 2025 04 02 09 30 12 photo 2025 04 02 09 30 13 2 photo 2025 04 02 09 30 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522