ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសម្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ ( គ.អ.ភ)

Share
photo 2025 05 26 12 40 44

ខេត្តបាត់ដំបង៖  នាថ្ងៃចន្ទ​ ១៥រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសម្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ.ភ) ក្រោមអធិបតីភាព លោក លី​ ឃានជំទប់ទី២ ឃុំល្វា ស្រុកបវេល។

 

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួម ២៦នាក់ ស្រី ០៤នាក់ មកពីភូមិចំនួន ១២ភូមិ​ នៃឃុំល្វា​ ស្រុកបវេល។

 

សូមបញ្ជាក់ផងដែរថា ការរៀបចំវគ្គបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ( គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធភាព ការដឹកនាំការងារអភិវឌ្ឍន៍ភូមិ ដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ. ភ) ព្រោះភូមិល្វាជា “ភូមិគំរូគន្លឹះ”របស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៥នេះ។

photo 2025 05 26 12 40 44 photo 2025 05 26 12 40 46 2 photo 2025 05 26 12 40 46 photo 2025 05 26 12 40 50 photo 2025 05 26 12 40 56 photo 2025 05 26 12 40 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង