ក្រុមការងារការិយាល័យសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ចុះផ្សព្វផ្សាយ សកម្មភាពអប់រំ និងការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Share
photo 2024 01 27 08 30 56

ខេត្តស្វាយរៀង៖ ក្រុមការងារការិយាល័យសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្រ្តីគម្រោងខេត្តស្វាយរៀង   និងមានការចូលរួមពីមន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ចុះផ្សព្វផ្សាយ សកម្មភាពអប់រំ និងការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលនៅតាមបណ្តោយខ្សែផ្លូវកំពុងសាងសង់របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) ។

 

ការចុះផ្សព្វផ្សាយនេះមានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២២ ដល់ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅតាមសាលារៀនចំនួន ០៥សាលា ស្ថិតនៅតាមបណ្តោយខ្សែផ្លូវស្ថាបនាថ្មី (SVR8) ក្នុងខេត្តស្វាយរៀង ដែលមានអ្នកចូលរួមសរុបចំនួន   ៥៦១ នាក់ ស្រ្តី ២៣៣ នាក់៕

photo 2024 01 27 08 30 53photo 2024 01 27 08 30 54 2photo 2024 01 27 08 30 54photo 2024 01 27 08 30 55photo 2024 01 27 08 30 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង