เว็บหวยออนไลน์

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស.ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
3H2A3992

រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. ដោយបន្ថែមរូបថត និងស្នាមខ្ចៅដៃ ជូនដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដោយពុំចាំបាច់ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ការរៀបចំធ្វើបច្ចុប្បន្នភាពប័ណ្ណថ្មីនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយពេលព្រឹកចាប់ពីម៉ោង ៨:៣០នាទី រហូតដល់ម៉ោង ១២:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០នាទី រហូតដល់ម៉ោង ១៦:៣០នាទី នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្ដការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើថ្លៃថែទាំសុខភាព តាមរយៈការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពយ៉ាងទូលំទូលាយ៕

3H2A3959 scaled 3H2A3963 scaled 3H2A3966 scaled 3H2A3968 scaled 3H2A3969 scaled 3H2A3986 scaled 3H2A3987 scaled 3H2A3989 scaled 3H2A3992 scaled 3H2A3995 scaled 3H2A3997 scaled 3H2A4001 scaled 3H2A4002 scaled 2147483648 221743 DSC 7940 scaled IMG 6044 2 scaled IMG 6054 2 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522