ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំប្រជុំពិភាក្សាស្ដីពី “ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ផ្តើមចេញពីភាពជាអ្នកដឹកនាំ “ ជាមួយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ
- ៨ នាទីមុន ថ្ងៃទី៥ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English below] រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំប្រជុំពិភាក្សាស្ដីពី “ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ តាមរយៈភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។ អង្គប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ។
អង្គប្រជុំនេះមានគោលបំណង ពិភាក្សា និងចែករំលែកនូវចំណេះដឹង បទពិសោធន៍ គោលការណ៍ និងទស្សនទាន ក្នុងភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឱ្យសម្រេចបានជោគជ័យ តាមរយៈការពង្រឹងនិងអភិវឌ្ឍសមត្ថភាពក្នុងការសម្រេចចិត្ត ការដឹកនាំ សម្របសម្រួល និងជំរុញទឹកចិត្តដល់មន្ដ្រីបច្ចេកទេសឱ្យចូលរួមអនុវត្តការងារដោយការទទួលខុសត្រូវ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
Phnom Penh: On Thursday morning, 5 March 2026, the Ministry of Rural Development organized a discussion meeting on “Implementing the National Policy on Rural Development through Leadership,” under the high presidency of H.E. Chhay Rithisen, Minister of Rural Development. This important meeting was attended by Excellencies, Ladies, and Gentlemen from the Ministry of Rural Development’s leadership.
The meeting aimed to discuss and share knowledge, experiences, principles, and perspectives on leadership to successfully implement the National Policy on Rural Development by strengthening and developing capacities in decision-making, leadership, coordination, and motivation, encouraging technical officials to carry out their work with accountability, achieve success, and maximize effectiveness.
