เว็บหวยออนไลน์

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣

ចែលរំលែក
2 3

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ពិធីបើកសិក្ខាសាលា ក៏មានវត្តមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ទីប្រឹក្សាគម្រោងដៃគូ និងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត អញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ផងដែរ។ ក្នុងឱកាសបើកសិក្ខាសាលានោះ ក៏មានការថ្លែងនូវចំណាប់អារម្មណ៍របស់ លោក Michele Paba ប្រធានកម្មវិធីទឹកស្អាត និងអនាម័យ នៃអង្គការ UNICEF ប្រចាំនៅកម្ពុជា និង លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងដៃគូនានា ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ឱ្យសម្រេចបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាល។

បន្ទាប់ពីការថ្លែងចំណាប់អារម្មរណ៍របស់តំណាង ADB រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្រវិស័យអភិវឌ្ឍន៍ជនបទនាពេលកន្លងមក និងបានប្តេជ្ញាចិត្តបន្តសហការឱ្យកាន់តែប្រសើរថែមទៀតជាមួយ ADB និង UNICEF ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដោយកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលលើការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហាន កន្លងមក។ ជាលទ្ធផលដោយគិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានបានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១% ហើយរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។ ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យកម្រិតមូលដ្ឋាន ១០០% នៅឆ្នាំ២០៣០ និងបង្កើនអត្រាការផ្គត់ផ្គង់ទឹកស្អាតដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៥០% និងអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៧០% នៅឆ្នាំ២០៣៣ ព្រមទាំងជំរុញការសម្រេចឱ្យបាន នូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យបានជាអតិប្បរមាផងដែរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសជូនដល់អង្គសិក្ខាសាលាដើម្បីឱ្យដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ បានគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម ស្របតាមកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥៕

1 3 scaled 2 3 scaled 3 2 scaled 4 2 scaled 5 2 scaled 6 2 scaled 7 1 scaled 8 scaled 9 scaled 10 scaled 11 1 scaled 12 scaled 16 1 1 scaled 16 2 1 scaled 16 3 1 scaled 16 4 1 scaled 20 1 1 scaled 20 2 1 scaled 20 3 1 scaled 20 4 1 scaled 21 2 scaled 22 1 scaled 27 1 1 scaled 27 2 scaled 27 3 scaled 27 4 scaled 27 5 scaled 30 1 1 scaled 30 2 scaled 30 3 scaled 31 1 scaled 40 1 scaled 40 2 scaled 40 3 scaled 40 4 scaled 40 5 scaled 40 6 scaled 40 7 scaled 40 8 scaled 40 9 scaled 41 1 scaled 50 1 scaled 50 2 scaled 50 3 scaled 50 4 scaled 50 5 scaled 50 6 scaled 50 7 scaled 50 8 scaled 50 9 scaled 51 1 scaled 55 1 scaled 55 2 scaled 55 3 scaled 55 5 scaled 56 scaled 57 1 scaled 58 1 scaled 59 1 scaled 60 1 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

404 Not Found

Not Found

The requested URL was not found on this server.

Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.