កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យមើលខ្លឹមសារមេរៀន នៃសៀវភៅណែនាំសម្រាប់គ្រូបង្គោល សម្រាប់កម្មវិធីទឹកស្អាត និងអនាម័យ

Share
photo 2024 01 12 10 41 36

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យមើលខ្លឹមសារមេរៀន នៃសៀវភៅណែនាំសម្រាប់គ្រូបង្គោល ដែលរៀបចំដោយ អង្គការអភិវឌ្ឍន៍ជំនាញទឹកស្អាត និងអនាម័យ នៅទីស្នាក់ការអង្គការអភិវឌ្ឍន៍ជំនាញទឹកស្អាត និងអនាម័យ។

កិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណង ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធក្នុងការពិនិត្យ និងបង្កើតខ្លឹមសារនៃសៀវភៅណែនាំសម្រាប់គ្រូបង្គោលក្នុងប្រធានបទការពង្រឹងភាពជាប្រព័ន្ធ។

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ  ពិភាក្សា និងកែសម្រួលលើខ្លឹមសារ ដើម្បីផ្តល់ជាធាតុចូលក្នុងការបង្កើតសៀវភៅណែនាំសម្រាប់គ្រូបង្គោល សម្រាប់កម្មវិធីទឹកស្អាត និងអនាម័យ ដែលមានមេរៀនសរុបចំនួន ១១មេរៀន៕

photo 2024 01 12 10 41 36photo 2024 01 12 10 41 37 2photo 2024 01 12 10 41 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង