ការចុះទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមចំនួន ១កំណាត់មានប្រវែង ៨០០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ នៅក្នុងបរិវេណដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋានជូនគ្រួសារកងទ័ព និងនគរបាលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

Share
photo 2023 09 27 12 23 43

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ឹង ឌីម៉ង់ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក ជៀស តេង ប្រធានការិយាល័យផ្លូវលំជនបទ និងលោក គី សាណា មន្ត្រីការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមចំនួន ១កំណាត់មានប្រវែង ៨០០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ នៅក្នុងបរិវេណដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋានជូនគ្រួសារកងទ័ព និងនគរបាលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

 

បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាព គុណភាពផ្លូវរួចមក ក្រុមការងារបានសម្រេចឯកភាពទទួលយក ១០០% ស្របតាមបញ្ជីប៉ាន់តម្លៃ និងបទដ្ឋានបច្ចេកទេសនៃការជួសជុល ៕

photo 2023 09 27 12 23 43photo 2023 09 27 12 23 44photo 2023 09 27 12 23 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង