เว็บหวยออนไลน์

ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ

ចែលរំលែក
photo 2024 10 09 19 30 46

ខេត្តក្រចេះ ៖ នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោក ខាន់ ប៊ុនសេង នាយករងរដ្ឋបាល តំណាងរដ្ឋបាលខេត្តក្រចេះ និងមន្រ្តីមន្ទីរសរុប ២៦រូប ស្រី ៤រូប។

 

បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងត្រីមាសទី៣ និងលើកទិសដៅបន្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ របស់លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ រួចមក លោក ខាន់ ប៊ុនសេង នាយករងរដ្ឋបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើផ្លូវជនបទ សូមលើកឡើងក្នុងរបៀបវារៈក្នុងប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ឬសំណូមពរផ្ទាល់ក៏បាន។

 

ជាកិច្ចបញ្ចប់ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានអង្គប្រជុំបានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងដឹកនាំកិច្ចប្រជុំដោយបានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដូចជា៖

 

១.ខិតខំយកចិត្តទុកដាក់អនុវត្តស្របតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

២.ខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អប្រសើរ និងបង្ហាញសុច្ចរិតភាពជាមួយរដ្ឋបាលខេត្ត ទំនាក់ទំនងល្អជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ។

៣.មន្រ្តីទាំងអស់ត្រូវមានទំនួលខុសត្រូវ មានក្រមសីលធម៌ បំពេញការងារប្រកបដោយវិជ្ជាជីវៈក្នុងនាមមន្ត្រីរាជការល្អត្រូវបម្រើប្រជារាស្ត្រដោយស្មោះ។

៤.ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកទឹកចិត្តចំពោះមានមន្ត្រីមានពិការភាព មន្ត្រីជាស្ត្រីមានផ្ទៃពោះ និងមន្ត្រីដែលមានជំងឺផ្សេងៗ។

៥.ត្រូវចូលរួមផ្សព្វផ្សាយសមិទ្ធផលការងារដែលមន្ទីរ ក៏ដូចជាក្រសួងសម្រេចបាន តាមរយៈបណ្តាញសង្គមឱ្យបានទូលំទូលាយ

៦.ត្រូវបន្តថែក្សាអនាម័យអាគារធ្វើការទាំងក្នុង និងក្រៅបរិវេណ និងត្រូវធានាថាកន្លែងធ្វើការត្រូវប្រកបដោយផាសុកភាព។

 

នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ បានបន្តចុះពិនិត្យស្ថានភាពផ្លូវ នៅភូមិកាប៉ូ-ភូមិម្រើម ប្រវែង ៧.៣០គម ស្ថិតនៅឃុំដារ ស្រុកចិត្របុរី ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយជំនន់ទឹកទន្លេមេគង្គ៕

photo 2024 10 09 16 10 43

photo 2024 10 09 16 10 43 2 photo 2024 10 09 16 10 47 photo 2024 10 09 19 30 44 2 photo 2024 10 09 19 30 44 photo 2024 10 09 19 30 45 photo 2024 10 09 19 30 46 photo 2024 10 09 19 30 49

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522