เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាល ដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ៣៩៦ ម៉ែត្រ នៅខេត្តសៀមរាប

ចែលរំលែក
photo 2025 02 03 12 25 09

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ៣៩៦ម ស្ថិតនៅភូមិតាគួយ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ពិធីនេះមានការចូលរួម ពីឯកឧត្តមបណ្ឌិតអ្នកឧកញា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌល សៀមរាប និងជាប្រធានកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប,ក្រុមការងារ គ.ត.វ, តំណាងនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ,ក្រុមការងារកងវិស្វកម្ម សម្តេចតេជោខេត្តសៀមរាប,ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប, ក្រុមប្រឹក្សាស្រុក, អភិបាលនៃគណអភិបាលស្រុកអង្គជុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៤៦៨រូប។

 

ឯកឧត្តមរដ្ឋលេខាធិការ បានសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ  មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានសារ៉ុងមួយ និងអ្នកខ្លះទទួលបានក្រមាមួយ។

 

ជាមួយគ្នានេះដែរ បងប្អូនប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការអបអរសាទរ សប្បាយរីករាយ ក្នុងការទទួលបានការស្ថាបនាផ្លូវ០១ខ្សែនៅពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលផងដែរ៕

photo 2025 02 03 12 24 58 photo 2025 02 03 12 24 59 photo 2025 02 03 12 25 01 photo 2025 02 03 12 25 02 photo 2025 02 03 12 25 03 photo 2025 02 03 12 25 09 photo 2025 02 03 12 25 13 photo 2025 02 03 12 32 57 photo 2025 02 03 12 32 59 photo 2025 02 03 12 33 35 photo 2025 02 03 12 35 43 photo 2025 02 03 12 36 23 photo 2025 02 03 12 36 25 photo 2025 02 03 12 36 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522