เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ លើការងារផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ

ចែលរំលែក
photo 2024 12 31 08 34 31

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ លើការងារផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ស្ថិតនៅភូមិរើល, ភូមិព្រៃខ្យង, ភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ និងភូមិព្រៃអារ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ក្រុមប្រឹក្សាឃុំ  មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ  និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ។

 

ការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នេះ គឺមាន៣កំណាត់  ប្រវែងសរុប ៨ ០០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិរើល, ភូមិព្រៃខ្យង, ភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់  និងភូមិព្រៃអារ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប អនុវត្តដោយកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប (ឯកឧត្តម សៀង ណាំ)៕

photo 2024 12 31 07 38 53 2 photo 2024 12 31 07 38 53 photo 2024 12 31 08 03 22 photo 2024 12 31 08 34 31 2 photo 2024 12 31 08 34 31 photo 2024 12 31 08 34 32 2 photo 2024 12 31 08 34 32 3 photo 2024 12 31 08 34 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522