เว็บหวยออนไลน์

ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែលរំលែក
photo 2025 01 02 10 02 16

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ (TSWG-AWR-Tri-Sectoral Working Group- Agriculture, Water resources and meteorology and Rural development) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមកិច្ចប្រជុំ លេខាធិការដ្ឋាន នៅសាលប្រជុំនាងនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តមសហប្រធាន ឯកឧត្តម លោក លោកស្រីជា សមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រី-វិស័យ សរុបអ្នកចូលរួមចំនួន ១១រូប  ស្រ្តី ១រូប ។

 

តំណាងលេខាធិការដ្ឋានត្រី-វិស័យបានធ្វើបទបង្ហាញអំពីការផែនការ អន្តរាគមន៍ អភិវឌ្ឍន៍សហគមន៍ សម្រាប់ឆ្នាំ២០២៥ និងរយៈពេល៥ឆ្នាំ (២០២៥-២០២៩) នៅតាមទីតាំងទាំង៦ ដែលទទួលបានការឯកភាពក្នុងកិច្ចប្រជុំ អន្តរក្រសួងលើកទី៣ នៅក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ និងរួមទាំងពង្រាងសកម្មភាពព្រមព្រៀងគ្នាអនុវត្តបន្ត។ ឯកឧត្តមសហប្រធានបានផ្តល់អនុសាសន៍ ដូចខាងក្រោមសម្រាប់ការអនុវត្តតាមវិស័យនីមួយៗ៖

១. ពិនិត្យនិងរៀបចំផែនការប្រចាំឆ្នាំ២០២៥ និងផែនការ៣ឆ្នាំរំកិល

២. ធ្វើផែនការសកម្មភាពត្រូវអនុវត្តលើ៤ទីតាំង ស្របទៅតាមការកំណត់ចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីទាំង៣ក្រសួង

៣.ក្រសួងនីមួយៗត្រូវធ្វើការពិភាក្សាផ្ទៃក្នុងបន្តដើម្បីកំណត់សកម្មភាពសម្រាប់យកទៅអភិវឌ្ឍនៅតាមទីតាំងទាំង៤ក្នុងដំណាក់កាលទី១

៤. ប្រភពថវិកាគឺប្រើប្រាស់ថវិការដ្ឋ (ឆ្នៃ ឬបង្វែរថវិកាពីគម្រោងផ្សេង) នៅតាមក្រសួងនីមួយៗ និងរួមទាំងការគាំទ្រពី DPs/NGOs ដែលពាក់ព័ន្ធផ្សេងៗទៀត

៥. ប្រជុំលេខាធិការដ្ឋានលើកក្រោយសូមអញ្ជើញតំណាងគម្រោង  CASDP ចូលរួម

 

អង្គប្រជុំក៏បានកំណត់កាលបរិច្ឆេទប្រជុំលេខាធិការដ្ឋាននៅថ្ងៃទី២៩/០១/២០២៥ វេលាម៉ោង ៨.៣០ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០.៤៥ នាទី នៅខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាលនិងរីករាយក្រៃលែងប្រកបដោយការទទួលខុសត្រូវខ្ពស់។

photo 2025 01 02 09 57 28 photo 2025 01 02 09 57 29 2 photo 2025 01 02 09 57 29 photo 2025 01 02 10 02 13 photo 2025 01 02 10 02 16

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522