เว็บหวยออนไลน์

ឯកឧត្តម អ៉ិន ចន្ថា  បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យវាយ តម្លៃបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 05 02 12 36 15

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែប្រវែង ៥ ៥០០ម, ទទឹង ៦ម កម្រាស់ ០.២ម សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង លូប្រអប់ មុខមួយចំនួន ១កន្លែង លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិថ្មី ទៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គម្រោងលេខ DRR-NC-2024-No.042)។

 

គម្រោងខាងលើអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលមានការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ,ក្រុមការងារនាយកដ្ឋាន វិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលដោយពាំនាំនូវការស្រលាញ់ នឹករលឹកយ៉ាងខ្លាំង និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធាន ព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងអង្គពិធីនេះ និងបានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចក្ខុវិស័យរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១/.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់

២/.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

៣/. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ

៤/. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង

៥/. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ និងបានសំណូមពរដល់អាជ្ញាធរ មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសុខសន្តិភាព ឱ្យខាង តែបាន, ចូលរួមថែរក្សាប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផ្លូវ១ខ្សែនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ មានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

photo 2025 05 02 12 35 44 photo 2025 05 02 12 35 51 photo 2025 05 02 12 36 06 photo 2025 05 02 12 36 08 photo 2025 05 02 12 36 09 photo 2025 05 02 12 36 10 2 photo 2025 05 02 12 36 10 photo 2025 05 02 12 36 12 photo 2025 05 02 12 36 14 photo 2025 05 02 12 36 15 photo 2025 05 02 12 36 17 photo 2025 05 02 12 43 16 2 photo 2025 05 02 12 43 16

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522