เว็บหวยออนไลน์

ឯកឧត្តម ហួត សារឹម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប

ចែលរំលែក
photo 2024 12 03 09 49 06

ខេត្តកែប ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ រប់សមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។

 

បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍សង្ខេបពីរបាយការណ៍លទ្ធផលការងារក្នុងត្រីមាសទី៤ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីរាជការទាំងអស់នៃមន្ទីរដែលបានដាក់ចេញក្នុងផែនការប្រចាំឆ្នាំ។

 

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តម ហួត សារឹម បានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង៕

photo 2024 12 03 09 49 06 photo 2024 12 03 09 49 24 photo 2024 12 03 09 49 37 photo 2024 12 03 09 49 39

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522