เว็บหวยออนไลน์

ឯកឧត្តម ស្រ៊ិន​ ពុទ្ធី​ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ​(WATSAN) ប្រចាំខែកញ្ញា

ចែលរំលែក
photo 2023 10 03 14 22 42

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​០៣ ខែតុលា ឆ្នាំ​ ២០២៣ ឯកឧត្តម ស្រ៊ិន​ ​ ពុទ្ធី​ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ​(WATSAN) ប្រចាំខែកញ្ញា ដែលមានសមាជិកចូលរួម ក្នុងកិច្ចប្រជុំមានចំនួន ៤៨ នាក់(ស្រី ១២ នាក់)។

 

កិច្ចប្រជុំនេះមានគោលបំណង គឺផ្ដោតទៅលើចំនុចមួយចំនួនរួមមាន៖

១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត និងអង្គការ ដៃគូអភិវឌ្ឍន៍នានា។

 

២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ អនុក្រុមអាហារូបត្ថម្ភ និងកិច្ចពិភាក្សា។

photo 2023 10 03 14 22 39photo 2023 10 03 14 22 41photo 2023 10 03 14 22 42photo 2023 10 03 14 22 43photo 2023 10 03 14 22 44

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522