เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ចាម

ចែលរំលែក
photo 2025 03 19 12 54 13

ខេត្តកំពង់ចាម៖នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ លោកទីប្រឹក្សា និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ៣៥រូប។

 

បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី១  និងទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទ ឯកឧត្តមអធិបតីប្រធានអង្គប្រជុំបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក និងការសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ និងវាយតម្លៃខ្ពស់លើរបាយការណ៍ដែលមន្ទីរសម្រេចបាន ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង។

photo 2025 03 19 12 54 13 photo 2025 03 19 12 54 14 photo 2025 03 19 12 54 15 2 photo 2025 03 19 12 54 15 photo 2025 03 19 12 54 16 photo 2025 03 19 12 54 18 photo 2025 03 19 12 54 19

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522