เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងផ្លូវក្រាលបេតុងចំនួន ១ខ្សែ និងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម

ចែលរំលែក
photo 2025 02 14 10 17 15

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ២ ២០០ម ស្ថិតក្នុងខេត្តកំពង់ចាម និងបានបន្តរដឹកនាំកិច្ចប្រជុំបូក សរុបប្រចាំ ខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៥ របស់មន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម មន្រ្តីបច្ចេកទេស នៃនាយកដ្ឋាន ផ្លូវលំជនបទ និង មន្រ្តីបច្ចេកទេស (គ.ត.វ) ព្រមទាំងបានចូលរួមក្នុងពិធី បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ២ ២០០ម (កំណាត់ទី១ ផ្លូវក្រាលបេតុងប្រវែង ៦៥០ម ទទឹង ៧ម កម្រាស់ ០,២ម និងកំណាត់ទី២ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ១ ៥៤០ម ទទឹង ៧ម និងចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាងម្ខាងៗ ១ម កម្រាស់ ០,២ម) ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (គម្រោងលេខ DRR-NC-2025-No.026) ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។

 

នាឱកាសចុះបើកការដ្ឋានេះ ឯកឧត្តម និងក្រុមការងារ បានជួប សំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹក យ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជា ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែ គិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្តម និងក្រុមការងារបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបាន ក្រម៉ាចំនួន មួយ។ ប្រជាពលរដ្ឋបានសម្តែងនូវអារម្មណ៍សប្បាយរីករាយជា មួយ សមិទ្ធផលដែលបានកសាងឡើងជាបន្តរបន្ទាប់ក្នុងសហគមន៍របស់ពួកគាត់។

 

បន្ទាប់មកនៅព្រឹកថ្ងៃដដែល ឯកឧត្តម សាន វិសាល រួមជាមួយ ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីភាពក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងលើកទិសដៅការងារ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខដល់មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងបានផ្តល់នូវអនុសាសន៍ សម្រាប់ការអនុវត្តន៍ការងារប្រកបដោយគុណភាព ប្រសិទ្ធភាពដើម្បី ភាពរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាល ទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងស្របតាមចក្ចុវិស័យ របស់ ក្រសួង គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នាវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ សំដៅធានានូវប្រាក់ចំណូលអោយមានចីរភាព និងសុខាមាលភាព អោយកាន់តែល្អប្រសើរ។

photo 2025 02 14 10 16 55 photo 2025 02 14 10 16 56 photo 2025 02 14 10 16 57 photo 2025 02 14 10 16 58 photo 2025 02 14 10 17 05 photo 2025 02 14 10 17 06 photo 2025 02 14 10 17 07 photo 2025 02 14 10 17 09 photo 2025 02 14 10 17 10 photo 2025 02 14 10 17 11 photo 2025 02 14 10 17 14 photo 2025 02 14 10 17 15 photo 2025 02 14 10 17 16 photo 2025 02 14 10 17 18 photo 2025 02 14 10 17 19 photo 2025 02 14 10 17 20 2 photo 2025 02 14 10 17 20

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522